top of page

Titre de la page

BLAUSEE

          សូមស្វាគមន៍អ្នកមកកាន់បឹងឋានសួគ៌តូចនៅចំកណ្តាលភ្នំ kandertal, បឹងតូច ប៉ុន្តែនៅតែស្អាត បឹងនេះវាព័ទ្ធដោយឧទ្យានព្រៃឈើធម្មជាតិជាច្រើនហិកតា ប្រភពទឹកក្រោមដីដែលមាននៅក្នុងបឹងនេះមានលក្ខណគ្រឹស្តាល់ពិសេស​គឺ​ពណ៌​ទឹក​ដែល​ពិតជា​អស្ចារ្យ​ណាស់វាថ្លា​មិន​គួរឱ្យ​ជឿ​អ្នកអាចមើលឃើញត្រីរាប់រយក្បាលដែលរស់នៅក្នុងបឹងនោះ។វាមិនដូចបឹងOeschinenទេមិចាំបាច់

ខិតខំប្រឹងប្រែងដើម្បីទៅដល់ទីនោះទេគ្រាន់តែដើរពីចំណតឡាន ដើរទៅតិចជាង 10 នាទីយើងនឹងទៅដល់បឹងមួយនេះហើយ។ BLAUSEE ចាប់ទុកថាជាបឹងដ៏ស្រស់ស្អាតមួយដែរនៅក្នុងប្រទេសស្វីស ភាគច្រើនដោយសារតែទឹកថ្លារបស់វា ។ វាចំណាយពេល ៣០ នាទី ពី បឹង Thun ឬពី Interlaken តិចជា១ម៉ោងប៉ុណ្ណោះដើម្បីមកដល់ទីនេះ ។

          នៅទីនេះក៏មាន Hotel  Restaurant សំរាប់ជួលមកគេង ជាពិសេសយើងអាចជិះទូកកំសាន្តនៅក្នុងបឹងរឺថតរូបតាមចិត្តដែលអ្នកចង់ផងដែរ រឺឯសំបុត្រចូលទស្សនានៅក្នុងបឹងនេះវិញមានដម្លៃប្រហែល ១០ ទៅ ២០ dollar ។ BLAUSEE សាកសម្យជាកន្លែងដល់ស្ងប់ស្ងាត់សំរាប់វិស្សមកាលដ៏អស្ចារ្យមែន ។ 

IMG_7126.jpg
About Me

មនុស្សខ្ងុំចូលចិត្តសប្បាយបន្តិច តែស្ងប់ស្ងាត់ភាពរស់នៅតែម្នាក់ឯងនិងការចូលសង្គមរបស់គេមានសមាមាត្រស្មើគ្នា ។

contact me : pao.koungheng@gmail.com

Join My Mailing List
  • White Facebook Icon

© 2023 by Going Places. Proudly created with Wix.com

bottom of page